ព្រះសីហនុ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១៩នាក់ (ស្រី ០៤នាក់) រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបង្ក្រាបបានចំនួន ០២លើក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ និងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចាប់យកវត្ថុតាងរួមមាន÷ ម្សៅសថ្លា ចំនួន ១១កញ្ចប់, ដែកកេះ ០៨, ដបជក់ ០៤, ទូរស័ព្ទ ១០គ្រឿង, ខ្សៀជក់ ០៥, បារីអេឡិចត្រូនិច ០១, កន្ត្រៃ ០១, ដាវ ០១, លិខិតឆ្លងដែន (ចិន) ០២, ប័ណ្ណបើកបរ (ចិន) ០១, អត្តសញ្ញាណប័ណ្ណ (ចិន) ០១, លុយខ្មែរ ១៨០.០០០រៀល៕
ប្រភព៖ Huy Bunleng News