ព្រះសីហនុ៖ ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានចុះតាមដាននិងស្រង់តម្លៃគ្រឿងសមុទ្រ សាច់មាន់ សាច់ជ្រូក សាច់គោ និងមុខទំនិញសំខាន់ៗ នៅផ្សារលើក្រុងព្រះសីហនុ និងផ្សារដារ៉ាសំណាង (ផ្សារឃ្លាំងលើ) ដោយសង្កេតឃើញថាតម្លៃលើសាច់មាន់ សាច់ជ្រូក និងសាច់គោមានប្រក្រតីភាព ដោយឡែកតម្លៃគ្រឿងសមុទ្រមានការកើនថ្លៃបន្តិចបន្តួចស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់ក្នុងពេលខាងមុខដ៏ខ្លី ហើយទន្ទឹមនឹងនោះក៏សង្កេតឃើញថាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនបានចាប់ផ្តើមធ្វើដំណើរកំសាន្តមកកាន់ខេត្តព្រះសីហនុ៕
ប្រភព៖ មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ