បុរសម្នាក់ត្រូវជាប់ខ្នោះ ដោយសារតែប្រព្រឹត្តរឿងមួយ

0

ព្រះសីហនុ ៖ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង០០នាទីព្រឹក នៅចំណុចភូមិ៥ សង្កាត់៤ ក្រុង- ខេត្តព្រះសីហនុ មានករណីអំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ បានធ្វើសកម្មភាព លួចយកម៉ូតូ ០១គ្រឿង ម៉ាក WINNER ពណ៌ ក្រហមលាយខ្មៅ គ្មានស្លាកលេខ រួចជិះគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ និងវត្តុតាងនៅចំណុចភូមិអាចន៏មឹក ស្ថិតនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ឹង រស្មី ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿងម៉ាក WINNER ពណ៌ក្រហមលាយខ្មៅ (គ្មានស្លាកលេខ) ។

ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

ប្រភព​៖ អគ្គស្នងការដ្ឋាននគរបាលជាតិ