ពោធិ៍សាត់៖ នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣៣នាទី មានករណីហឹង្សាក្នុងគ្រួសារ០១ករណី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បង្កឡើងដោយឈ្មោះ ស បណ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលេី បានយកកាំបិតផ្គាក់កាប់ទៅលេីម្តាយក្មេកចំមួយកាំបិតលេីស្មាខាងឆ្វេងបណ្តាលអោយ(រងរបួសស្រាល) រួចគេចខ្លួនបាត់។
ជនបង្កប្រេីប្រាស់ថ្នាំញៀននិងស្រវឹងស្រា បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ម្តាយក្មេកក៏បានឃាត់កុំអោយឈ្លោះប្រកែក ជនបង្កខឹងក៏ស្ទុះទៅយកកាំបិតផ្គាក់យកមកកាប់ពីក្រោយចំស្មាខាងឆ្វេងតែម្តង ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅកន្លែងហេតុភ្លាម តែជនបង្កបានរត់គេចខ្លួននៅសល់តែវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដេីមនៅក្រោមផ្ទះ។បន្ទាប់ពីធ្វើការស្រាវជ្រាវ កម្លាំងយើងចាប់ជនបង្កបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ និងបញូនមកអធិការក្រុងដើម្បីបន្តនីតិវិធីច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់