ជើងខ្លាំងខាងវាយកាប់ចាក់គ្នា ៥នាក់!! ត្រូវសមត្ថកិច្ចដាក់ខ្នោះដៃ

0

ពោធិ៍សាត់​៖ ថ្ងៃអាទិត្យ ទី​០២ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៨:៥០​នាទី កម្លាំង​ប៉ុស្តិ៍​ប្រ​ម៉ោ​យ​០៣​នាក់ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​០៤​អ្នក ដឹកនាំ​ដោយ​លោក វ​.​ត្រី យ​ន ប៊ុ​ន​ធា ឋានៈ​អធិការរង បាន​ចុះ​បង្គ្រប់​ករណី​ក្មេង​ទំនើង​ពីរ​ក្រុម​(​វាយតប់​គ្នា​)​នៅ​ចំណុច​លើរ​ផ្លូវជាតិ​លេខ​៥៥ ស្ថិត​នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មានឈ្មោះ​ដូច​ខាងក្រោម​៖

១- ឈ្មោះ ទ ឆ​ល ភេទ​ប្រុស អាយុ​២១​ឆ្នាំ
២-​ឈ្មោះ ស ឈ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ
៣-​ឈ្មោះ​ញ សល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
៤-​ឈ្មោះ រ រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ
៥-​ឈ្មោះ ឃ ប ភេទ​ប្រុស អាយុ​២១​ឆ្នាំ

+​ទាំង​០៥​អ្នក​ស្នាក់​នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។
+​ដក់ហូត​វត្ថុ​តាង​បាន​ដូច​ជា ៖
-​ម៉ូតូ​ម៉ាក វី​ន​ន័​រ ចំនួន​០១​គ្រឿង
-​ម៉ូតូ​ម៉ាក អុ​ិ​ច​សិន​ទឺ ចំនួន​០២ គ្រឿង
-​ដែក​ទីប​ជ្រុង ចំនួន​០៤​ដើម
-​ខ្សែក្រវាត់​ពណ៌​ខ្មៅ ចំនួន​០១​មួយ

+​ចំពោះ​ជនសង្ស័យ​និង​វត្ថុ​តាង​សមត្ថកិច្ច​យើង​បាន​បញ្ជូន​មក​កាន់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​វាល​វែង​ដើម្បី​សុំ​គោល​ការ​លោក​អធិការ អនុវត្ត​នីតិវិធី​បន្ត​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់