សម្តេចតេជោ ហ៊ុន សែន សម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងកមៅ្ត​ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យកម្មក្នុងប្រទេសកម្ពុជា

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជាបាន​សម្តែង​ការព្រួយបារម្ភចំពោះការកើនឡើងកមៅ្តដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់វិស័យកម្ម​នៅ​ក្នុងប្រទេសកម្ពុជា។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថាន​ជាតិ​​ពាណិជ្ជសាស្ត្រចំនួនជាង ៦ ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ក្នុងវិស័យកម្ម​យើង​​កំពុងតែព្រួយបារម្ភថាកមៅ្តចេះតែកើនពេលកម្ដៅកើន តើពូជស្រូវរបស់យើងធន់​នឹង​កម្ដៅ​​​ដែរឬទេ។ ពូជដំណាំផ្សេងៗធន់នឹងកម្ដៅហ្នឹងឬទេ។ អីចឹងទេ អ្នកជំនាញកសិកម្មត្រូវ​តែបន្ត​ធ្វើការស្រាវជ្រាវ»។ សម្ដេចតេជោបានលើកឡើងថា អ្នកជំនាញកសិកម្មត្រូវធ្វើការស្រាវ​ជ្រាវ​ដោយបញ្ជាក់ថា ពូជនេះមិនអាចធន់នឹងកម្ដៅបានទេ ហើយបន្តធ្វើការស្រាវជ្រាវទៀត​ថា​ពូជណាអាចធន់នឹងសីតុណ្ហភាពដែលចេះតែកើនឡើង។

សម្តេចតេជោបានថ្លែងបន្ដថា បញ្ហាកសិកម្មមានភាពប្រទាក់ក្រឡាគ្នា ក្នុងនោះវត្ថុធាតុ​ដើម​ដែលនាំចូលមកក្នុងប្រទេសគឺមានមកពីប្រទេសចិន ឥណ្ឌា ជាដើម ដើម្បីយកមកផលិត​នៅក្នុងស្រុកខ្មែរ រួចហើយបាននាំចេញពីស្រុកខ្មែរទៅសហរដ្ឋអាមេរិក អឺរ៉ុប ចិន ជប៉ុន ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ចំណុចនេះ គេហៅសមាហរណកម្មសេដ្ឋកិច្ច ហើយការចូលរួមរបស់កម្ពុជាក្នុងទីផ្សារគឺបង្ហាញថាកម្ពុជាបានចាកផុតពីសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯង​ ហើយទៅជាសេដ្ឋកិច្ចពាណិជ្ជកម្ម។ សម្ដេចតេជោបានរម្លឹកផងដែរថា កសិករពីមុន ធ្វើការ​ផលិតដើម្បីតែគ្រួសារខ្លួន តែពេលបច្ចុប្បន្ននេះ គាត់ផលិតដើម្បីផ្គត់ផ្គងទៅលើទីផ្សារ ហើយ ពេលនេះកម្ពុជាកំពុងតែដើរលើសេដ្ឋកិច្ចទីផ្សារ ដែលទីផ្សារបានដើរតួក្នុងការកាត់សេចក្តី។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា និស្សិតនឹងយល់ច្បាស់ដោយមិន​ងងឹត និងយល់ដូចការលើកឡើងរបស់មនុស្សចំនួនថារាជរដ្ឋាភិបាលមិនទម្លាក់ថ្លៃភ្លើង មិនកំណត់​ថ្លៃរបស់នេះ របស់នោះទេ ដោយសម្តេចតេជោបានអះអាងបន្ថែមថា មានតែប្រទេសកុម្មុយ​នីស្ត​ទេ ដែលរដ្ឋាភិបាលជាអ្នកកំណត់ថ្លៃទំនិញ និងអត្រាប្តូរប្រាក់ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន