ព្រះសីហនុ ៖ នៅថ្ងៃសៅរ៏ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦នៅថ្ងៃទី២៥ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង២១និង៤៥នាទី ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ១៧៩–១៨០ ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)០១កើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់ៈ
១.ឈ្មោះរ៉ាន់ បូរិទ្ធ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្តុល ឃុំក្រាំងស្ការ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(រត់គេចខ្លួនបាត់)។
២.ឈ្មោះ រ៉េត ទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិអូរស្ដៅ ឃុំត្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(ឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាព)។
បានជិះម៉ូតូ០១គ្រឿងម៉ាក រ៉ាយឌឺ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FQ-0945 ធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ រ័ត្ន មុំ ភេទស្រី អាយុ៣៨ឆ្មាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើអោយជនរងគ្រោះដួលម៉ូតូរងរបួសធ្ងន់។ បាត់បង់កាបូប០១ក្នុងនោះមានប្រាក់១០០០០០រៀល(ដប់មុឺនរៀល)និងទូរស័ព្ទដៃម៉ាកLG០១គ្រឿង។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនទៅដល់ឃុំអូរជ្រៅ រួចក៏បានផ្តួលម៉ូតូរត់គេចខ្លួនបាត់បន្សល់ទុកនៅវត្ថុតាងរួមមានៈ
១.ម៉ូតូ០១គ្រឿងម៉ាករ៉ាយឌឺ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FQ-0945 ជិះធ្វើសកម្មភាព០១គ្រឿង។
២.អាវ០១
៣.មួកសុវត្ថិភាព០១
៤.កាបូបលុយពណ៌ខ្មៅចំនួន០១ ក្នុងនោះមានលុយចំនួន១០០០០០រៀល(ដប់មុឺនរៀល)និងទូរស័ព្ឌម៉ាកLGចំនួន០១គ្រឿង(របស់ជនរងគ្រោះ)
លុះដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់និងកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋានគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ រ៉េត ទី នៅចំណុចក្នុងវត្ត ស្ថិតក្នុងភូមិក្ដុល ឃុំត្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រីឯឈ្មោះ រ៉ាន់ បូរិទ្ធ រត់គេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង យើងកំពង់កសាងសំណុំរឿងតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ