ក្រឡាប់រថយន្តដោយខ្លួនឯង បណ្តាលអោយស្លាប់អ្នកបើកបរ

0

កំពត​៖ មន្ត្រី​សាលាឃុំ អង្កោល ខេត្ត​កែប​ម្នាក់​បាត់បង់​ជី វិត ដោយសារ​ក្រឡាប់​រថយន្ត​ខ្លួនឯង​លើ​ផ្លូវ​ថ្មី​មាត់សមុទ្រ​ពី​កែប​ទៅ​ឆ្នេរ​អង្កោល នៅ​យប់​ថ្ងៃ អាទិត្យ វេលា​ម៉ោង ជិត​១០​យប់​ត្រង់​ចំណុច​ស្ពាន​ព្រែ​កកែប ស្ថិត​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក camery បា​ឡែ​ន ពណ៌ ស ពាក់​ផ្លា​ក​លេខ កែប ២B.០០៩៩ បើកបរ​ដោយ​ឈ្មោះ ពោ​ញ សំបូរ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រី​សាលាឃុំ​អង្កោល រស់នៅ​ភូមិ​ទួល​សា​ងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ក្រឡាប់​ប៉ះ​បង្កាន់ដៃស្ពាន បាត់បង់​ជី វិត នៅ​នឹង​កន្លែង​៕

ប្រភព៖ Huy Bunleng News