បញ្ជូលក្មេងទំនើង ជំនាញគប់កញ្ចក់រថយន្ត ៦នាក់​ទៅតុលាការ

0

កំពង់ធំ ៖​រសៀល​ថ្ងៃ​អង្គា​រ៍ ១៥​រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ពស ២៥៦៦​ត្រូវ​នឹង​ថ្ងៃ​ទី ២១ ខែ មីនា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្ត បង្ហាញមុខ​ក្មេង​ទំនើង​ពាក់ព័ន្ធ​ករណី គប់​កញ្ចក់​រថយន្ត ចំណុច​វាល​គុក ភូមិ​សំរិត ឃុំ​ឈើទាល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

លោក​ឧត្តមសេនីយ៍ត្រី ទិ​ត សំណាង ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ថ្លែង​ឲ្យ​ដឹង​ថា យប់​ថ្ងៃ​ទី ១៧ ខែ មីនា​ឆ្នាំ​២០២៣ មាន​ករណី ក្មេង​ទំនើង​យក​ដុំ​ថ្ម គប់​ទៅ​លើ​កញ្ចក់​រថយន្ត របស់​ក្រុម​ប្រគុំ​តន្ត្រី​តាម​កម្មវិធី​មង្គលការ ពេល​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​បណ្ដាល​ឲ្យ​អ្នកបើកបរ​របួសធ្ងន់​ផ្នែក​ផ្ទៃមុខ រីឯ​អ្នក​រួម​ដំណើរ​របួសស្រាល​១៧​នាក់ រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ ។ បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មាន​ខាងលើ​នេះ ដោយ​មានការ​សម្របសម្រួល​នីតិវិធី ពី​ឯកឧត្តម ស៉ិ​ន វិ​រ​: ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ទិ​ត សំណាង ស្នងការ​រង បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់​ប្រើប្រាស់​វិធានការ​ជំនាញ ឈាន​ទៅ​ឃាត់ខ្លួន ក្មេង​ទំនើង​ចំនួន ០៧ នាក់ នា​វេលា​ម៉ោង ០៣ និង ៣០ នាទី ថ្ងៃ​ទី ២០ ខែ មីនា​ឆ្នាំ​២០២៣

១–​ឈ្មោះ វន ឃ្លី​ត ភេទ ប្រុស អាយុ ១៧​ឆ្នាំ ស្រុក​កំណើត​ភូមិ ពោន ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ

២–​ឈ្មោះ សេ​ី ចំ​រេ​ី​ន ភេទ ប្រុស អាយុ​១៧ ឆ្នាំ ស្រុក​កំណើត​ភូមិ​ចំការលើ ឃុំ​ចំការលើ ស្រុក​សាលា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង

៣–​ឈ្មោះ ឡ​ម លី​ន ភេទ ប្រុស អាយុ ១៧​ឆ្នាំ ស្រុក​កំណើត​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ

៤–​ឈ្មោះ រ៉ុ​ង សុ​វ​ណ្ណា​រាជ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ស្រុក​កំ​ណេ​ី​ត​ភូមិ ត្រពាំង​វែង ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ

៥–​ឈ្មោះ រុំ ផានិត ភេទ ប្រុស អាយុ​១៧​ឆ្នាំ ស្រុក​កំណើត​ភូមិ ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ

៦–​ឈ្មោះ បឿន ជែ​ម ភេទ ប្រុស អាយុ ១៦ ឆ្នាំ​រស់នៅ​ភូមិ សហគ្រាស ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម

៧–​ឈ្មោះ ឆុ​ន រតនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្រុក​កំណើត​ភូមិ ចំការលើ ឃុំ​ចំការលើ ស្រុក​សាលា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​(​ជនសង្ស័យ​ទាំង ០៧ នាក់ ជា​កម្មករ​ចំការ​កៅស៊ូ​)​។

លោក ទិ​ត សំណាង បាន​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​មន្ត្រី​នគរបាល​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ