ឃាត់ខ្លួនជនសង្ស័យ ៨នាក់​ពាក់ព័ន្ធករណីកាប់​ប្លន់យក​ស្លាក​លេខ​ម៉ូតូ​ នឹង​ទូរស័ព្ទ​ដៃ

0

បាត់ដំបង​៖ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន និង​អ្នក​និយម​ប្រេ​ី​ប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា កាលពី​ថ្ងៃ​៩​រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​នឹង​៤១​នាទី នៅ​ចំណុច​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្រោម​ការ​បញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​និង​ដោយ​បានការ​សម្របសម្រួល​លេ​ី នីតិវិធី​ពី​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ជា​អធិការ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ យុ​ត តុង​ហូ ជា​អធិការ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រេ​ី ប្រាស់​កាំបិត​កាប់​យក​ស្លាក​លេខ​ម៉ូតូ​នឹង​ទូរស័ព្ទ​ដៃ​)​ចំនួន​០១​ករណី និង​បាន​ធ្វេ​ី​ការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ មក​កាន់​ស្នងការដ្ឋាន​ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ​ស្រាវជ្រាវ ។

-​វត្ថុ​តាង​ដកហូត​រួម​មាន​៖
– កាំបិត​ចំនួន​០៧​ដេ​ី​ម
– ស្លាក​លេខ​ម៉ូតូ ចំនួន ០១ ដែល​មាន​លេខ ភ្នំពេញ 1JK-4582 ដែល​ជា​របស់​ជន​រង​គ្រោះ
-​ទូរស័ព្ទ​ដៃ ម៉ាក Iphone11 ពណ៌​បៃតង ចំនួន ០១​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ
– ម៉ូតូ ចំនួន ០៤​គ្រឿង​។

សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​១៣​ខែ មីនា​ឆ្នាំ​២០២៣​វេលា​ម៉ោង ប្រមាណ​០១​នឹង​១០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ជិត​ផ្សារ​វត្ត​តា​មិ​ម ស្ថិត​នៅ​ក្នុងភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រុម​ជនសង្ស័យ​ខាង​លេ​ី បាន​ធ្វេ​ី​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់ ទៅ​លេ​ី​ជន​រង​គ្រោះ​ឈ្មោះ ចាន់ សុខ​លី​ម ហៅ ចិន ភេទ ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១​ស្រុក​ស ង្កែ ខេត្តបាត់ដំបង រួច​យក​ស្លាក​លេខ​ម៉ូតូ និង ទូរស័ព្ទ​ដៃ​របស់​ជន​រង គ្រោះ​គេចខ្លួន​បាត់​។

ទទួល​បាន​ព័ត៌មាន​នេះ​សមត្ថកិច្ច​ផ្តេ​ី​ម​ធ្វេ​ី​ការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃខែ​ខាង​លេ​ី​ទេ​ី​ប​សមត្ថកិច្ច​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០៨ នាក់​មក​ធ្វេ​ី​ការ​ស្រាវជ្រាវ និង​អនុវត្ត​តាម​នីតិវិធី ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ