ព្រះវិហារ៖ ដោយអនុវត្តតាមបទបញ្ជា របស់ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២:០០នាទី រំលងអាធ្រាត កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ការ និងពន្លត់ករណីអគ្គីភ័យឆាបឆេះផ្ទះលក់គ្រឿងសង្ហារឹម នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះខូចខាតផ្ទះចំនួន ០១ខ្នង ទំហំ១៤×២៤ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿង ព្រមទាំងឆេះខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈប្រេីប្រាស់មួយចំនួន។
ចំពោះមូលហេតុនៃការឆេះ ដោយសារឆ្លងចរន្តអគ្គិសនី។ ករណីនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការប្រេីប្រាស់រថយន្តអគ្គិភ័យ ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦រថយន្ត អន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល និងពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡេីយ។ ហេីយបានរលត់ជាស្ថាពរនៅវេលាម៉ោង៤:១៩នាទី នាថ្ងៃខែដដែល៕