ពោធិ៍សាត់៖ ជនសង្ស័យឈ្មោះ ផាត់ វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលត្បែង ឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស លើជនរងគ្រោះ ឈ្មោះ ខ ស ខ អាយុ៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរ សិស្ស មានលំនៅភូមិឃុំកើតហេតុការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្ទះជនសង្ស័យ កាលពីរវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។
យោងកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ទួន ឃីម ភេទស្រីអាយុ៣៦ឆ្នាំជាតិខ្មែរ ត្រូវជាម្តាយជនរងគ្រោះបានបញ្ជាក់ថា អស់រយៈពេល២ ទៅ ៣ ខែហើយដែលខ្លួនទុកកូនស្រីអោយប្តីមើលថែហើយខ្លួនទៅធ្វើការនៅទីក្រុងភ្នំពេញ លុះដល់ថ្ងៃទី ០៤ ខែមីនាឆ្នាំ២០២៣ ខ្លួនបានទទួលទូរស័ព្ទពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ថាកូនស្រីខ្លួនត្រូវគេចាប់រំលោភពេលបានដំណឹងភ្លាមខ្លួនបានសុំថៅកែមកផ្ទះលុះដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ខ្លួនមកដល់ផ្ទះសួរកូនថានរណាចាប់រំលោភកូន ពេលនោះកូនខ្លួនប្រាប់ថាឈ្មោះ ផាត់ វ៉ិត បានចាប់កូនរំលោភ ១១ដងហើយ ដឹងដូចនេះខ្លួនក៏នាំកូនមកប្តឹងសមត្ថកិច្ចតែម្តង។
យោងកំណត់ហេតុស្ដាប់ការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ខ ស ខ បានរៀបរាប់អោយដឹងថាអស់រយៈពេល២ខែហើយដែលឈ្មោះផាត់ វ៉ិត ចាប់រំលោភខ្លួនបានសម្រេចចំនួន១១ដង ដោយចាប់នៅផ្ទះគាត់ក្នុងផ្ទះបាយបានសម្រេច ០៦ ដង តែពេលចេញទឹកឈ្មោះ វ៉ិត បានដកប្រដាប់ភេទគាត់ចេញ មកក្រៅ ពេលគាត់រំលោភហើយម្តងៗ គាត់តែងតែគំរាមសម្លាប់ខ្លួនបើហ៊ានតែប្រាប់ម៉ែឪ ។ រីឯរំលោភ៤ ដងទៀតចាប់រំលោភនៅនិងផ្ទះរបស់ជនរងគ្រោះ ដោយចាប់ក្នុងបន្ទប់ទឹកបានសម្រេចទាំង៤ដងតែពេលចេញទឹក ឈ្មោះវ៉ិត បានដកប្រដាប់ភេទមកក្រៅ នឹងចាប់នៅផ្ទះបាយអ៊ុំម៉ៅបានសម្រេចម្តង ។ លុៈដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង១៣និង០០នាទី ខ្លួនបានទៅហៅប្អូននៅផ្ទះអ៊ុំក៏ត្រូវឈ្មោះ វ៉ិត ចាប់ម្តងទៀតតែខ្លួនបានរត់រួចហើយមកប្រាប់អ៊ុំមុំតែម្តងថាពូវ៉ិតចាប់រំលោភខ្លួនដឹងដូចនេះឈ្មោះមុំក៏នាំខ្លួនមកប្តឹងឃុំ និងមកប្តឹងសមត្ថកិច្ចតែម្តង ។
យោងកំណត់ហេតុស្រង់ចម្លើយរបស់ជនសង្ស័យ ឈ្មោះផាត់ វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ ឃុំ កើតហេតុរៀបរាប់អោយដឹងថាអស់រយៈពេល២ទៅ៣ខែហើយដែលឈ្មោះ ខ ស ខ តែងតែមកដេកផ្ទះខ្លួនជារៀងរាល់យប់ហើយខ្លួនក៏បានចាប់ឈ្មោះ ស ខ រំលោភរហូតបានសម្រេច១០ដងតែ ធ្វើមិនចូលទេ គ្រាន់តែយកប្រដាប់ភេទខ្លួនញ៉ល់ៗលើប្រដាប់ភេទ ស ខ ហើយខ្លួនក៏ចេញទឹកតែម្តង លុះដល់ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៣វេលាម៉ោង ១៣និង ០០នាទី ខ្លួនបម្រុងចាប់រំលោភ ម្តងទៀតតែត្រូវ ស ខ រត់រួចហើយមកប្រាប់បងប្អូនវាតែម្តង ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ រំលោភចំនួន១០ដងពិតប្រាកដមែនបានសម្រេចតែធ្វើមិនបានចូលទេ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា មូលហេតុ ជនសង្ស័យចាប់រំលោភទៅលើជនរងគ្រោះ ព្រោះគេផឹកស៊ីស្រវឹង នឹងមានចំណង់ផ្លូវភេទ បច្ចុប្បន្នជនសង្ស័យឈ្មោះ ផាត់ វ៉ិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ