រថយន្តបែនបុក និងកិនម្ចាស់ម៉ូតូស្លាប់ទាំងព្រឹក!!

0

ភ្នំពេញ៖ កាលពីព្រឹលមម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវចេញចូលបុរីជីបម៉ុងលែន ខាងលិចស្តុប ៦០ ម៉ែត្រ លើផ្លូវសម្ដេចហ៊ុននាង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តបែនដឹកដីមួយគ្រឿងបានបុកនឹងម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១GN-១៤១១ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង។ ដោយឡែកអ្នកបើករថយន្តបែន មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបានរត់គេចពីកន្លែងកើតហេតុ៕