ព័ត៌មានបឋម៖ នារីម្នាក់ត្រូវបុរសជាសង្សា ប្រើកាំបិតចាក់សម្លាប់

0

ព្រះ​សីហ​នុ​៖ ស្ត្រី​ម្នាក់​ជា​កម្ម​ការី​នី​ត្រូវ​បាន​ឃាតករ ដែល​សមត្ថកិច្ច​មូលដ្ឋាន​អះអាង​ថា​ជា​សង្សារ​បាន​ចាក់​សម្លាប់ ស្លាប់​បាត់បង់​ជីវិត​នៅ​ច្រក​ទ្វារ​ផ្លូវ​ចូល រោងចក្រ​បេ​វ​ឈី​វើ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង​ក្នុង​ឃុំ​ជើងគោ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី០១ ខែ​មិ​នា ឆ្នាំ​២០២៣ ក្រោយ​ពេល​ជន​រង​គ្រោះ​ចេញពី​ធ្វើការ​ថែម​ម៉ោង​។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឡូត ម៉ុ​ក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្រុក​កំណើត ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សៀ​ក ស៊ា​វ​ឡី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្រុក​កំណើត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​ត្រង់ ក្រោម​ក្លៀក​ខាងឆ្វេង​ចំនួន​១​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។

ក្រោយ​កើតហេតុ​បុរស​ជន​ដៃដល់​បាន​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​ហើយ​និង​កំពុង​តាម​ចាប់ខ្លួន​៕

ប្រភព៖ Huy Bunleng News