កោះកុង៖ ដោយមានបទបញ្ជារបស់លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ និងស្ទឹងវែង បានចេញល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ រួចបានឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង(ស៊ីម៊ាំងលឺ)ចំនួន០២គ្រឿង។
១.ឈ្មោះ ស ស អ ភេទប្រុស អាយុ២៤ឆ្នាំ ជិះម៉ូតូម៉ាកMT មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
២.ឈ្មោះ ម ហ ណ ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូម៉ាកKawasaki មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
ម៉ូតូទាំង០២គ្រឿងបានប្រគល់អោយផ្នែកជំនាញដើម្បីធ្វើកំណត់ហេតុដកហូត និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ