ឆក់មិនបានសម្រេច បណ្តាលអោយដៃទាំង២ ត្រូវជាប់ខ្នោះ

0

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​)​អ្នកដំណើរ​តាម​ដងផ្លូវ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជម្នះ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពពេញ សហការឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ នា​វេលា​ម៉ោង​ប្រហែល​១៣​និង​១០​នាទី​ នៅ​ចំណុច​មុខ​ផ្ទះ​១១៤២​ BEo​ ផ្លូវ​១៩​ ភូមិ​៤​ សង្កាត់​ជ​យ័​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៦​ខែ​ កុម្ភៈ​ ឆ្នាំ​២០២៣​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ប្រុស​ ពន្លឹក​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជន​ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​អំពិលទឹក​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ និង​ឈ្មោះ​ ហេង​ លាង​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​អន្លង់​ស្លែង​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ កណ្តាល​ ។​

​វត្ថុ​តាង​ដកហូត​ជាមួយនឹង​ការ​ឃាត់ខ្លួន​រួម​មាន​ ៖​ -​ ទូរ​សព្ទ័​ដៃ​ ចំនួន​០១​គ្រឿង​ម៉ាក​ iPhone​ ១៤​ ពណ៌​ស្វាយ​(​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​)​ -​ ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់វិធានការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ