សៀមរាប៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាល ខេត្ត និងក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែន នគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំ បូងខេត្តសៀមរាប នៅថ្ងៃទី ១២ខែកុម្ភះ ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង សហការណ៍ ជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយលើ ធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ រុឹម ចិន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិដំបូក ខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀម រាប ពាក់ពន្ធ័ករណី: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(បណ្ដាលអោយមរណភាពជនរគ្រោះ ) ។
អង្គហេតុ: នៅវេលាម៉ោង១៨ នឹង ០០នាទី ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ជនសង្ស័យ ឈ្មោះរុឹម ចិន ភេទស្រី អាយុ ៣៣ឆ្នាំ រួមទាំងជនរង គ្រោះ ឈ្មោះ វេត សៃ ហៅវ៉ៃ អាយុ ៣១ឆ្នាំ បានទៅលេងបៀរនៅផ្ទះរបស់ឈ្មោះ វឹម សាវិត និង ប្ដីឈ្មោះ ញុក ណយ ដោយបានលេងបៀរផង ផឹកស្រាថ្នាំផង លុះដល់ម៉ោង២០ និង ៣០នាទី ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ស្រាប់តែជនរងគ្រោះឈ្មោះ វេត សៃ (ហៅវ៉ៃ) បានជេបញ្ចោទៅលើជនសង្ស័យ ឈ្មោះ រុឹម ចិន ភ្លាមនោះក៏មានជម្លោះកើតឡើងបន្ទាប់មកឃ្នីគ្នាទាំងអស់នោះបានមកបំបែកតែជនរងគ្រោះមិនព្រមឈប់ជេ នៅតែរករឿងទើបជនសង្ស័យឈ្មោះ រុឹម ចិន បានស្ទុះទៅយកបន្ទះឈើជ្រុងប្រវែង ០១ម៉ែត្រ វាយចំក្បាលរបស់ជនរងគ្រោះពីលើផ្នែកខាងក្រោយបណ្ដាយអោយបែក រយាស់ប្រវែង ០៤ សង់ទីម៉ែត្រ បន្ទាប់មកជនរងគ្រោះបានទៅដេកលើឈើនៅមុខផ្ទះជនសង្ស័យ ចំណែកជនសង្ស័យក៏បានឡើងដេកលើផ្ទះជាមួយប្ដីបាត់ទៅ លុះព្រឹកឡើងវេលាម៉ោង០៩ និង ០០នាទី ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៣ ជនសង្ស័យក៏បានយកទឹកទៅលាងរបួសអោយជនរងគ្រោះដេកនៅនឹងមុខផ្ទះហើយជនសង្ស័យមិនបានចាប់អារម្មណ៍លុះដល់ម៉ោង១៥ នឹង ០០នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ ។
ក្រោយពេលកើតហេតុ កម្លាំងអធិការនគរបាលស្រុកស្វាយលើ បានឃាត់ខហលួនជនសង្ស័យ ឈ្មោះ រ៉ឹម ចិន យកមកធ្វើការសាកសួរ បានឆ្លើយសារភាពថា គាត់ពិតជាបាន ធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន បច្ចយប្បន្ននេះ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប