បុករថយន្តចតចោល បណ្តាលអោយអ្នកបើកម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង

0

បាត់ដំបង៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី ចំណុចក្រុមទី០៧ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ (HYUANDAI) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1911 អ្នកបើកបររត់គេចពីកន្លែងកើតហេតុ។ ជនរងគ្រោះបានបើកបរម៉ូតូមួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំនុចកើតហេតុរថយន្តបានចតចោលក្នុងទិសដៅស្របទិសគ្នា បានបើកបុកចំពីក្រោយពេញទំហឹងបណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ម៉ូតូម៉ាក់ហុងដាឌ្រីម C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-1539 ជនរង់គ្រោះឈ្មោះ ផៃ កុសល ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកំពង់ឆ្នាំង១ ឃុំបួរវិល ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ)។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលដោយសាររថយន្តចតខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។

បច្ចុប្បន្ន នគរបាលស្រុកបវេលបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ​ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ