ឃាត់ខ្លួនក្មេងទំនើង ២នាក់ នឹងដកហូតកាំបិតបានមួយ

0

តាកែវ៖ នៅ​ថ្ងៃ​ចន្ទ ៨​រោច​ខែមាឃ​ឆ្នាំខាល​ចត្វា​ស័ក ព​.​ស​២៥៦៦​ត្រូវ​នឹង​ថ្ងៃ​ទី ១៣​ខែកុម្ភៈ​ឆ្នាំ ២០២៣ វេលា​ម៉ោង ២៤.០០​នាទី កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បាន​ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​២​នាក់ នៅ​ចំណុច​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​(​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៩-៨០) ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន​C125 ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1.A T1350​។​

ជនសង្ស័យ​ទាំង​០២​នាក់​មាន​ទី​១-​ឈ្មោះ ញឹ​ម រ​ដ្ឋា ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ស្នោ ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ និង​ទី​២-​ឈ្មោះ ម៉េ​ង ផ​ល្លី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ទីលំនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ក្រោយ​ឆែកឆេរ​បានឃើញ​អាវុធ​(​កាំបិត​​ពណ៌​ស ត​ដង​ឈើ​ប្រវែង ៥០ សង់ទីម៉ែត្រ​ចំនួន​០១)​។

ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្តតាកែវ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ និង​វត្ថុ​តាង​ម៉ូតូ​និង​កាំបិត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ 1