ព្រះសីហនុ៖ ថ្ងៃចន្ទ ៨ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ (ស្រី ៥) ពាក់ព័ន្ធនឹងបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ។ តាមការបំភ្លឺរបស់ជនសង្ស័យចំនួន ២៤នាក់ (ស្រី ៥) បានអោយសមត្ថកិច្ចយើងដឹងថា មានជនសង្ស័យចំនួន ១៦នាក់ ភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប សរុប ១៨ដង ។
+សម្ភារវត្ថុតាងចាប់យកបាន៖
–ម៉ូតូចំនួន ៩គ្រឿង ។
–ទូរស័ព្ទដៃចំនួន ១០គ្រឿង ។
–មួកសុវត្ថិភាពចំនួន ០៨ ។
–ពូថៅ ១ដើម ។
–កាំបិតប៉័ងតោ ១ដើម ។
–ស្លាកលេខម៉ូតូ ១ផ្ទាំង ។
+មានជនសង្ស័យចំនួន ២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងបទល្មើស ទទួលផលចោរកម្ម ។
+សម្ភារវត្ថុតាងចាប់យកបាន៖
–ទូរស័ព្ទដៃចំនួន ១២គ្រឿង ។ (ផលនៃអំពើចោរកម្ម)
+ចំណែកជនសង្ស័យ ៦នាក់ (ស្រី ៥) ផ្សេងទៀត មិនពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ