ចាប់បានម្នាក់! រត់រួចម្នាក់! ក្រោយធ្វើសកម្មភាពឆក់កាបូប

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៩:៤៥​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​០២​នាក់ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​លេខ​២១៥ កែង​ផ្លូវ​លេខ​១៣៤ ក្រុម​២៥ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​យួរដៃ​។ ជន​រង​គ្រោះ​ឈ្មោះ BUHLER KARIN ភេទ ស្រី អាយុ ៤៦​ឆ្នាំ ជនជាតិ ស្វី​ស មាន​ទីលំនៅ​សណ្ឋាគារ​លុ​ច​ស៊ី​ធី ផ្លូវ​លេខ​១១៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ មុខរបរ គ្រូបង្រៀន​។

ជនសង្ស័យ​ឈ្មោះ មាស រៈ​ទិ​ត្យ ហៅ ទី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក លេខ​ស្វាយ​រៀង​១O-៣០២២ ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។ ភស្តុ​តាង​ចាប់​យក​៖ កាបូប​យួរដៃ​របស់​ជន​រង​គ្រោះ (​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​អិ​ច ចំនួន​០១​គ្រឿង​, ប្រាក់​ដុល្លារ ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក និង​អត្តសញ្ញាណ​បណ្ណ​ជនជាតិ​ស្វី​ស ចំនួន​០១​សន្លឹក​)​។

បច្ចុប្បន្ន​ជនសង្ស័យ និង​ភស្តុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ