បុកកង់បីហើយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត

0

ព្រះ​សីហ​នុ​៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​ទៀត វេលា​ម៉ោង​២​កន្លះ​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ លើ​ផ្លូវ​៧​មក​រា ត្រង់​ចំណុច​ជិត​ស្តុ​ប​ជាង​លី​ម ស្ថិត​ក្នុង ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ រវាង​រថយន្ត​០១​គ្រឿង ម៉ាក CAMARY ព​ណ៍​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AF-0526 បេ​ី​កបរ​ដោយ​ឈ្មោះ គោ យូ​ឡាយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​២ សង្កាត់​២ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​បុក​ប៉ះ​នឹង​ម៉ូតូ​កង់​បី ០១​គ្រឿង បើកបរ​ដោយ​ឈ្មោះ លឹ​ម ផល្លា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​កង់​បី បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​២ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​មក​រថយន្ត​CAMARY​នេះ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក CAMARY​ដូច​គ្នា ព​ណ៍​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2V-6006 បេ​ី​កបរ​ដោយ​ឈ្មោះ មាស សុធា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​៣ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បើកបរ​ទិស​ដៅ​ផ្ទុយ​គ្នា ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី រង​របួសធ្ងន់​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ទី​១ សមត្ថកិច្ច​ឃាត់ខ្លួន នាំ​មក​ដោះស្រាយ​បន្ត​តាម​និ​តិ​វិធី ចំណែក​យាន​ន្ត​ទាំង​៣​គ្រឿង​ជា​វត្ថុ​តាង សមត្ថកិច្ច ក៏​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News