ខ្លាំងណាស់!! ចូលកាច់សោ.កម៉ូតូគេដល់មុខផ្ទះតែម្តង

0

ភ្នំពេញ​៖ ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១១:០០​នាទី​ជន​រង​គ្រោះ​ឈ្មោះ អុ​ឹ​ម អ៊​ន់ បាន​ជិះ​ម៉ូតូ​ម៉ាក​suzuki nex សេរី​ឆ្នាំ​២០១៦ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1GE 2467​របស់​ខ្លួន ដើម្បី​មក​ផ្ទះ​បង​នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ (​ចំណុច​កើតហេតុ​) ដោយ​បាន​ចត​ម៉ូតូ​ទុក្ខ​នៅ​ខាង​មុខ​ផ្ទះ​រួច​ដើរ​ចូល​ទៅ​ខាងក្នុង​ផ្ទះ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​សុខ ឌី​ណា និង​ជនសង្ស័យ ឈ្មោះ គន់ សុ​គង់ ដើរ​កាត់​ឃើញ​ម៉ូតូ​ចត​នៅ​ខាង​មុខ​ផ្ទះ ខណៈនោះ​ជនសង្ស័យ​ឈ្មោះ​សុខ ឌី​ណា បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ដោយ​ផ្ទាល់ ហើយ​ឈ្មោះ​គន់ សុ​គង់​ជា​អ្នក​មើលផ្លូវ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ទាំង​ពីរ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ឱ្យ​ជួយ​ស្រាវជ្រាវ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​រួច​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឆែក​កាមេរ៉ា​សុវត្ថិភាព ក៏​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនសង្ស័យ ។

រហូត​ដល់​វេលា​ម៉ោង ៥:០០​នាទី​ភ្លឺ ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​គន់ សុ​គង់ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ យក​មក​ធ្វើការ​សាកសួរ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ស្រាវជ្រាវ​បន្ត​រហូត​ឃាត់ ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​បន្ថែម​ទៀត​ឈ្មោះ​សុខ ឌី​ណា​ដែរ​ជា​ជន​ដៃដល់​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ យក​មក​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្ដង ៕

ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ