ឆក់ទូរសព្ទពីក្មេងអាយុ ៦ឆ្នាំ បានសម្រេច ប៉ុន្តែគេចមិនផុតពីសមត្ថកិច្ច

0

កណ្ដាល​៖ នៅ​ថ្ងៃអាទិត្យ ១៥​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩​នឹង​០០​នាទី នៅ​ចំណុច​តាម​ផ្លូវ​២០៤ ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។
ជន​រង​គ្រោះ​០១​នាក់ មានឈ្មោះ សែ​ម រតនា ភេទ​ប្រុស អាយុ​០៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ មុខរបរ​សិស្ស​។ ជនសង្ស័យ​០១​នាក់​ មានឈ្មោះ ផល វាសនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​(​ឃាត់ខ្លួន​) មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​(+)​ធ្លាប់​ជាប់ពន្ធ​គារ​ពី​បទ​លួច​កាលពី​ឆ្នាំ​២០១៨ រយៈពេល​១​ឆ្នាំ​កន្លះ​។

វត្ថុ​តាង​ដកហូត​៖ ​ម៉ូតូ ០១​គ្រឿង ម៉ាក​Honda C១២៥ ព​ណ៏​ខ្មៅ សេរី​២០០៨ ស្លាក​លេខ​ភ្នំពេញ ១AL៣៨៦០ (​របស់​ជនសង្ស័យ​)​ និង​ទូរ​សព្ទ័​០១​គ្រឿង​ម៉ាក​oppo A១៥ ព​ណ៏​ខ្មៅ​(​របស់​ជន​រង​គ្រោះ​)​។

គួរបញ្ជាក់ថាកាលពី​វេលា​កើតហេតុ​ខាងលើ ​ពេល​ជន​រង​គ្រោះ​កំពុង​ដើរ​កាន់​ទូរ​សព្ទ័ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង បាន​មក​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ពី​ដៃ​ជន​រង​គ្រោះ ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ទៅ​។ លុះ​មក​ដល់​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ក៏​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ