តាកែវ៖ ដោយមានការសហការនឹងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆែងហួត ព្រៈរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៏២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ០៨:១០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា លោកវរសេនីយ៍ត្រី នូវ នី និងលោកអនុសេនីយ៍ឯក ខន សុលាង អធិការរង ដឹកនាំកម្លាំងជំនាញស្រុក ចេញល្បាតនិងដល់ចំណុចភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បានឃើញក្រុមជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ក្នុងនោះម្នាក់ជាមុខសញ្ញាតាមដីកាក៏បានធ្វើការឃាត់ខ្លួនសួរនាំក្នុងនោះរួមមាន ៖
១.ឈ្មោះ ប៉ែន ឌីណេ ភេទប្រុស អាយុ ៣០ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (ម្ចាស់ផ្ទះ)
២.ឈ្មោះ ហម វណ្ណឌី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
៣.ឈ្មោះ សេក គា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងពេលសម្ថតកិច្ចបានចុះទៅដល់ទីតាំងខាងលើបានរកឃើញវត្ថុតាងរួមមាន ៖ ដាវចំនួន០១ , កំបិតបុ័ងតោចំនួន០១ សម្ភារៈកាច់កម៉ូតូមួយចំនួន ស្លាកលេខម៉ូតូចំនួនមួយ(កណ្តាល 1AH : 8320)រួមនិងកញ្ចាប់ចំនួន០១ ពាក់ព័ន្ធមុខសញ្ញាទាំងនេះគឺជាមុខសញ្ញាបង្កការអុកឡុកក្នុងមូលដ្ឋានជាប្រចាំហើយសកម្មបំផុត និងជាមុខសញ្ញាគ្រឿងញៀនទៀតផង។ ចំណែកឯជនសង្ស័យ ឈ្មោះ ប៉ែន ឌីណេ បច្ចុប្បន្នមានដីកាចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀនចេញដោយលោក លី គឹមស៊ាន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ លេខ ១៤៥/២០២១ ចុៈថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី៕