ឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធករណីធ្វើឲ្យ​ឆេះ​ភោជនីយដ្ឋាន​ “​កន្លែង​ថ្មី​” បណ្តាលអោយមានមនុស្សស្លាប់

0

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​ ស៊ឹ​ម​ ពិសិដ្ឋ​ អធិការ​នគរបាល​ខណ្ឌ​ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ឆាបឆេះ​ភោជនីយដ្ឋាន​ “​កន្លែង​ថ្មី​”(​ផ្សារ​ដែក​ក្នុង​ហាង​ធ្វេស​ប្រហែល​បណ្តាល​ធ្លាក់​កំទេច​ធូបផ្សារ​ឆាបឆេះ​ហាង​)​ មាន​ទីតាំង​ផ្ទះ​លេខ​៨៨-៩០​ ផ្លូវ​លេខ​១៣៨​ កែង​ផ្លូវ​លេខ​២៣៣​ ភូមិ​២​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ រួម​មាន​ ៖​ ១-​ឈ្មោះ​ អុ​ន​ វ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មេជាង​ផ្សារ​ដែក​ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​២១០​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ ។​ ២-​ឈ្មោះ​ អុ​ន​ ចាន់​វ៉ូ​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ផ្សារ​ដែក​ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​២១០​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ និង​៣-​ឈ្មោះ​ សុខ​ ក្រិត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ផ្សារ​ដែក​ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​២១០​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ ។​

​វត្ថុ​តាង​ចាប់​យក​មាន​ ៖​ -​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​កង់​បី​ចំនួន​១​គ្រឿង​ ,​ ប៉ុ​ស្ត៍​សម្រាប់​ផ្សារ​ដែក​មួយ​គ្រឿង​ ,​ ខ្សែ​ប៉ុ​ស្ត៍​ផ្សារ​ដែក​មួយ​ខ្សែ​ (​ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ​ អុ​ន​ វ៉ា​ន់​ ជា​មេ​ជា​ផ្សារ​ និង​ម៉ាស៊ីន​ក្បាល​កា​ម៉េ​រ៉ា​សុវត្ថិភាព​ (DVR)​ សម្រាប់​ផ្ទុក​រូបភាព​វី​ដេ​អូ​ ដែល​បំពាក់​នៅ​នឹង​ហាង​កើតហេតុ​ (​ទទួល​ពី​ឈ្មោះ​ មាស​ តុលា​ ជា​បុគ្គលិក​គិតលុយ​ហាង​កន្លែង​ថ្មី​)​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ