មិនដឹងកើតអ្វី? បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង

0

ព្រះ​សីហ​នុ​៖ បុរស​ម្នាក់ ឃើញ​ស្លាប់​ដោយ ចង ក នៅ​មុខ​ផ្ទះ​មួយ​កន្លែង តាំងពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៤​ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្តុំ​ជិត​សាលាឆទាន ក្នុង​សង្កាត់​២ ក្រុងព្រះសីហនុ ។ ករណី​នេះ​សមត្ថកិច្ច និង​ផ្នែក​កោសល្យ​វិ​ច្ច​យ័ កំពុង​ចុះ​ពិនិត្យ​ដើម្បី​កំណត់​ថា ជា​អំពើ​អត្តឃាត ចង ក សម្លាប់​ខ្លួន ឬ​ស្លាប់​ដោយ​បញ្ហា​ផ្សេង​។

សាកសព​ឈ្មោះ សួន ហោម​ន្ដា ហៅ​អា​ជ្រូក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ រស់នៅ​ក្រុង​ខេត្ត​ព្រះ​សីហ​នុ​។ ក្រោយ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​រួច សមត្ថកិច្ច​អះអាង​ថា ជា​អំពើ​អត្តឃាត​ចង ក សម្លាប់​ខ្លួន​មែន​៕

ប្រភព៖ Huy Bunleng News