ព្រះសីហនុ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង០៤នាក់ ៖
១-ឈ្មោះ លី វុត្ថា ហៅ សេក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Gets ស្នាក់នៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ម៉ី បុណ្ណទិត្យាសីហាដុល្លា ហៅ ទ្បា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Gets ស្នាក់នៅភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ។
៣-ឈ្មោះ ហេង ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
៤-ឈ្មោះ នាង រីវីរក្ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Gets ស្នាក់នៅភូមិ០១ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ YE HAOGUANG ភេទប្រុស អាយុ២៦ឆ្នាំ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូ១គ្រឿងម៉ាកអាសង់ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈព្រះសីហនុ 1K-6517(ជាមធ្យោបាយធ្វើសកម្មភាព)។
-ម៉ូតូ១គ្រឿងម៉ាក ស្តុបពីស៊េរីឆ្នាំ ២០១៩ ពណ៌ស ស្លាកលេខ ព្រះសីហនុ 1H-7771 ។
-ទូរស័ព្ទម៉ាក Iphone 8Plus ពណ៌ខ្មៅ ០១គ្រឿង ។
-ទូរស័ព្ទម៉ាក oppo ពណ៌ក្រហម ០១ គ្រឿង។
-ទូរស័ព្ទ១គ្រឿងម៉ាក Iphone 13 promax ពណ៌ខៀវ ។
សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០នឹង៣០នាទី នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយបានកើតឡើងបង្កឡើងដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE 13 PRO MAX របស់បុរសម្នាក់ជាជនជាតិចិន ដែលកំពុងឈរនិយាយទូរស័ព្ទនៅតាមផ្លូវ រួចរត់គេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ