គំនុំកាលពី ១៥ថ្ងៃមុន ត្រូវបានដោះស្រាយក្នុងហាងកាហ្វេ ដោយប្រើដុំថ្ម

0

កណ្ដាល​៖ ថ្ងៃ​ចន្ទ ៩​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩​នឹង​២០​នាទី នៅ​ចំណុច​ហាង​កាហ្វេ​កា​រ៉េ​មួយ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​។

ជន​រង​គ្រោះ​០១​នាក់ មានឈ្មោះ អួ​ញ សុ​គួ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ហើយ​ជនសង្ស័យ​០២​នាក់ មានឈ្មោះ កុសល គ្រុយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​(​ឃាត់ខ្លួន​) ជនសង្ស័យ​ត្រូវ​បាន​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​ជា​លទ្ធផល​អវិជ្ជមាន​](-)​ និងឈ្មោះ ​រ៉ា សា​រុំ (​ឈី​ត​)​ភេទ​ប្រុស​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​បាក់​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល​(​គេចខ្លួន​)​។ ​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ​ដុំ​ថ្មរ​តាន់​មួយ​ដុំ​ទំហំ​ប៉ុន​កំភួនដៃ។

កាលពី​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩​នឹង​២០​នាទី ជន​រង​គ្រោះ​ឈ្មោះ អួ​ញ សុ​គួ​ន បាន​មក​ផឹក​កាហ្វេ​នៅ​ហាង​យីហោ​កា​រ៉េ​មួយ​ពេល​មក​ដល់​មិន​ទាន់​បាន​ប្រាំ​នាទី​ផង​ក៏​ត្រូវ​ជនសង្ស័យ​ដែល​មាន​គ្នា​ពីរ​នាក់​នៅ​ផឹក​កាហ្វេ​ក្នុង​ហាង​នោះ​ដែរ​ម្នាក់​ដើរ​ចេញ​ទៅ​ក្រៅ​ម្នាក់​ទៀត​ដើរទៅ​យក​ម៉ូតូ​ពេល​ដែល​ជនសង្ស័យ​ម្នាក់​យក​ម៉ូតូ​ជិះ​ចេញ​មក​ដល់​ក្រៅ​ជន​ស​ង្ស័​យដែល​ដើរ​ចេញ​ទៅ​ក្រៅ​មុន​នោះ​ក៏​បាន​រើស​យក​ដុំ​ថ្ម​រហើយ​ដើរ​ចូល​មក​វៃ​ជន​រង​គ្រោះ​ពីក្រោយ​មួយ​ទំហឹង​បណ្តាល​អោយ​បែកក្បាល​ហូរ​ឈាម​ហើយ​ជន​ដៃដល់​ក៏​រត់​ចេញ​មក​ក្រៅ​រួច​ក៏​បាន​ឡើង​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

ជន​រង​គ្រោះ​​ក៏​បាន​មក​ដាក់​ពាក្យ​ប្តឹង​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​ លុះ​ព្រឹក​ឡើង​ដោយ​មានការ​បញ្ជា​ពី លោក​អធិការ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សហការ​និង​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​កំណត់​មុខសញ្ញា​បាន​រួច​ហៅ​ជន​បង្ករ​មក​កាន់​អធិការដ្ឋាន​ដើម្បី​សួរនាំ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​នឹង​បក្សពួក​ពិតជា​បាន​យក​ដុំ​ថ្មរ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ដោយ​ខឹង​ជន​រង​គ្រោះ​ជេ​ខ្លួន​ថា​អា​ឆ្គួ​ត​ក្នុង​កំឡុង​១៥​ថ្ងៃមុន​។ បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ