ព្រះសីហនុ៖ ថ្ងៃពុធ ១១ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១.១០នាទី រំលងអាធ្រាត នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស(លួចហ្វ្រង់ស្វរ័អគ្គីសនីរបស់រដ្ឋ)០១កើតឡើងបង្កដោយជនសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ សុខ ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ សុខ ចាន់ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង០៣នាក់មានស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ។ បានធ្វើសកម្មភាព លួចកាត់យកដុំហ្វ្រង់ស្វរ័អគ្គីសនីពីបង្គោលភ្លើងអគ្គីសនីដែលជារបស់រដ្ឋ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហការជាមួយកម្លាំងប៉ុស្តិ៍បិតត្រាំងបានធ្វើការឃាត់ខ្លួនបាននៅចំណុចកើតហេតុខាងលើនោះតែម្ដង។
+វត្ថុតាងដកហូតរួមមានៈ
-ពូថៅដងឈើចំនួន០១ដើម។
-កាំបិតបុ័ងតោចំនួន០១ដើម
-សោម៉ាឡេតចំនួន០២។
-ឧបករណ៍ទំពួកសម្រាប់ផ្ដាច់ខ្សែរភ្លើងចំនួន០១ដើម។
-ទុយោជ័រពណ៌ខៀវចំនួន០១ដើម។
-ម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៍ខ្មៅគ្មានផ្លាកលេខ(សេរីចាស់)ចំនួន០១គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើស។
-ទូរស័ព្ទម៉ាក់វីវ៉ូ ពណ៌ខៀវចំនួន០១គ្រឿង។
-គ្រឿងអគ្គីសេនី(ហ្វ្រង់ស្វ័រ)មួយចំនួនធំ។
បច្ចុប្បន្នយើងកំពុងកសាងសុំណុំរឿងតាមនីតិវីធីច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ