បាត់ដំបង ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម៉ោង២៣និង០៥នាទី នៅចំណុចក្រុមទី២១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត(ចងកសម្លាប់ខ្លួន) ។ សពមានឈ្មោះ ថូ លាភ ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
តាមការបំភ្លឺពីឈ្មោះ សាយ អាងលី ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានអោយដឹងថា ពេលភ្ញាក់ពីដំណេកមិនបានឃើញប្អូននៅដេកនៅលើគ្រែទេ ពេលនោះខ្លួនក៏បានដើររកប្អូនស្រីនៅខាងមុខផ្ទះក៏ប្រទះឃើញចង.ក ជាមួយនឹងងកន្សែងកំណាត់ការ៉ូ ពណ៌ក្រហមនៅនឹងកូនឈើស្នួរដើមប្រេងខ្យល់មុខផ្ទះ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច ។ ជនរងគ្រោះមានជំងឺប្រចាំកាយជាយូរមកហើយ (ជំងឺសរសៃប្រសាទ) ។
ដោយឆ្លងតាមចុះត្រួតពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថូ លាភ ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ