ខ្លាំងណាតា!! ចាប់អូសដៃក្មេងស្រីអាយុ ១១ឆ្នាំ ចូលព្រៃ ដើម្បី

0

បន្ទាយ​មាន​ជ័យ ៖ នៅ​ថ្ងៃ​សៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ តា​ចាស់​វ័យ​៧៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុង​សិរី​សោភ័ណ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រំលោភ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ រស់នៅ​ជិតខាង​គ្នា នៅ​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈុំ រឿ​ន ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ រស់នៅ​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​យក​មក​សួរនាំ​។

តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ឆ​ន និ​ញ ភេទ​ស្រី អាយុ 51​ឆ្នាំ ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្កាក់​ថា ៖ កាលពី​វេលា​ម៉ោង​10 និង​00​នាទី ក្មួយ​ស្រី​គាត់​បាន​ប្រាប់​ថា តា រឿ​ន ចាប់​ចូល​ក្នុង​ព្រៃ​ក្បែរ​វត្ត​ម្កាក់ និង​បាន​សម្រាត​ខោអាវ​ចាប់រំលោភ សំណាងល្អ​ដែល​គាត់​ទៅ​ទាន់​និង​បាន​ស្រែក​ឲ្យ​គេឯង​ជួយ និង​បាន​នាំ​ក្មួយ​ទៅ​ប្តឹង​មេ​ភូមិ​និង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​។

យោង​ការ​រៀបរាប់​របស់​កុមារី​រង​គ្រោះ បាន​បញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី​26/01/23 វេលា​ម៉ោង​01​និង​00​នាទី នាង​ខ្ញុំ​បាន​ចេញពី​រៀន តា រឿ​ន បាន​ហៅ​ខ្ញុំ​អោយ​ឈប់ តែ​នាង​ខ្ញុំ​មិន​ឈប់​។ តា​រឿ​ន​បាន​ស្រែក​រួច​រត់​មក​ទាញ​ខ្ញុំ បណ្ដាល​អោយ​កង់​នាង​ខ្ញុំ​ដួល​។​បន្ទាប់​មក​គាត់​បាន​នាំ​នាង​ខ្ញុំ ទៅ​ព្រៃ​ដុប​ខាងលិច​វត្ត​ម្កាក់ ថាអោយ​លុយ​នាង​ខ្ញុំ បន្ទាប់​មក គាត់​បាន​រុញ​នាង​ខ្ញុំ​អោយ​ដួល រួច​ចាប់​ស្រាតសំពត់​នាង​ខ្ញុំ ហើយ​យក​ប្រដាប់​ភេទ​របស់​គាត់​មក​ដាក់​លើ ប្រដាប់​ភេទ​នាង​ខ្ញុំ ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ៊ុំ​ស្រី​ខ្ញុំ​មក​ទាន់ ទើប​គាត់​ធ្វើ​អ្វី​ខ្ញុំ​មិន​បាន​សម្រេច​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សួ​នាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ