កណ្ដាល៖ នៅថ្ងៃចន្ទ ២កើត ខែមាឃ ទី ២៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២៣នឹង៥៨នាទី នៅចំណុចកើតហេតុភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ០១នាក់ មានឈ្មោះ សុខ តូរីស ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិ ព្រែកប៉ុល ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០៥ នាក់៖
១.ឈ្មោះ ផល សុទីន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសាក់ មានទីលំនៅភូមិស្ទឹង ឃុំសំរោសធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២.ឈ្មោះ ហុង សីហា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គីសនី មានទីលំនៅភូមិស្ទឹង ឃុំសំរោសធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣.ឈ្មោះ វៃ ទីតូ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំភូមិ ស្ទឹង ឃុំ សំរោសធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (ឃាត់ខ្លួន)។
៤.ឈ្មោះឈាន ដាវី ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំភូមិ ស្ទឹង ឃុំ សំរោសធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (ឃាត់ខ្លួន)។
៥.ឈ្មោះ ឈឿន ស៊ីណន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសាក់ មានទីលំនៅភូមិស្ទឹង ឃុំសំរោសធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន:
១.អំបែងពាង ចំនួន១១ដុំ ទម្ងន់ ៣.៦០ គីឡូក្រាម ។
២.ដំបងរលាស់ ចំនួន០១ ។
៣.រថយន្តចំនួន០១គ្រឿងម៉ាក ISTANA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2W 7682
នៅថ្ងៃ ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើឈ្មោះ អេង ចាន់វុត្ថា ភេទប្រុស ឈ្មោះ ឈិន រីណា ភេទប្រុស ឈ្មោះ សុខ តូរីស ភេទប្រុស ឈ្មោះ ខន ដារ៉ា ភេទ ប្រុស ឈ្មោះ រិន វីរះ ភេទ ប្រុស ឈ្មោះ សាន សង្វាត ភេទ ប្រុស ឈ្មោះ សល់ សុភក្ត្រ័ ភេទ ប្រុស ឈ្មោះ ខុន ថារះ ភេទ ប្រុស ឈ្មោះ ជឹម ឧត្តម ភេទ ប្រុស បាននាំគ្នាផឹកស្របៀរនៅផ្ទះរបស់ឈ្មោះ ប៊ុន សុភក្តី ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ ព្រែកប៉ុល ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល ផឹកស្រាបៀរកម្ពុជាអស់០១កេះ និងស្រាបៀរអាន់ឈ័រ ០១កេះ រួចនាំគ្នាទៅបន្តផឹកស្រាបៀរអាន់ឈ័រ ០១កេះ នៅផ្ទះឈ្មោះ សាន សង្វាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ព្រែកប៉ុល ឃុំបន្ទាយដែក ជិតផ្ទះរបស់ឈ្មោះ ប៊ុន សុភក្តី ភេទ ប្រុស ដែរ ។ ពេលផឹកបណ្តើរឈ្មោះ ជិន រីណា ភេទ ប្រុស បានខំមិនឆាតហ្វេសប៊ុកទៅមិត្តស្រីឈ្មោះ Suie’ Taa នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាលថា អេមអូនអេម ស្រាប់តែពេលនោះ( Account)ឈ្មោះ Bro on ជារបស់ឈ្មោះ ឈឿន ស៊ីណន ភេទ ប្រុស បានខំមិនតបមកវិញថា អេមអីអាចុយម្រាយ (Am Ey JMr)ជេរថាអោយឈ្មោះ ជិន រីណា វិញ(Account ឈ្មោះÑa Toch) ក៏បានឆាតឆ្លើយឆ្លងជេរគ្នាទៅវិញទៅមក ជាមួយឈ្មោះ ឈឿន ស៊ីណន ភេទ ប្រុស (Account ឈ្មោះ Bro on) ពីមូលហេតុបង្ហោះរូបផឹកស៊ី រួចបក្សពួកទាំងពីរក្រុមក៏ បបួលវ៉ៃគ្នាទៅវិញទៅមក។
លុះដល់ម៉ោង១១នឹង៤០នាទីជនរងគ្រោះរួមទាំងមិត្តភក្ត្រ័បានបបួលគ្នាជិះរថយន្តម៉ាកសាំយ៉ុង ISTANA ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2W-7682 នាំគ្នាជិះសំដៅទៅខារ៉ាអូខេ (KTV) នៅផ្លូវថ្នល់ថ្មីក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយជនរងគ្រោះឈ្មោះ សុខ តូរីស ភេទប្រុស ជាអ្នកបើករថយន្ត ។ ពេលនោះជនរងគ្រោះបានបើករថយន្តមកដល់ផ្លូវចូលវត្តអង្គរជ័យ ភូមិ អង្គរជ័យ ឃុំបន្ទាយដែក បន្ទាប់មកឈ្មោះ ឈឿន ស៊ីណន ភេទប្រុស មានទីលំនៅភូមិ ស្ទឹងឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល នៅតែបន្តការឆាតឌឺដងមកលើឈ្មោះ ឈិន រីណា ភេទ ប្រុស ដដែល ។ ហើយក៏បានផ្ញើរឡុកខេសិន ដើម្បីអោយ ស្គាល់ពីទីតាំងដែលខ្លួនកំពុងរស់នៅ ពេលនោះជនរងគ្រោះបានបើករថយន្តទៅដល់តាមឡុកខេសិន ដែលបានផ្ញើរនោះ ដល់ពេលជនរងគ្រោះឈ្មោះ សុខ តូរីស ភេទប្រុស បានបើករថយន្តទៅដល់តាមឡុកខេស៊ិន ភ្លាមនោះស្រាប់តែជនសង្ស័យទាំង០៥នាក់ បានចេញពីផ្ទះសាក់រូប មកផ្លូវគ្រួសក្រហម(ផ្លូវលំ)រើសយកអំបែងពាងនឹងដំបងយកមកវាយទៅលើរថយន្តជនរងគ្រោះបណ្តាលឲ្យ បែកកញ្ចក់ខាងក្រោយរថយន្ត បែកស្តប់ខាងក្រោយផ្នែកខាងស្តាំរបស់រថយន្ត ខូចខាតជាច្រើនកន្លែងទៀត បន្ទាប់មកជនរងគ្រោះក៏បានបើករថយន្តត្រឡប់មកផ្ទះវិញ។ លុះព្រឹកឡើងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១នឹង៥៥នាទី ជនរងគ្រោះបានមកដាក់ពាក្របណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ក្រោយពីបានទទួលបណ្តឹងរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះទៅដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យទាំង០៥នាក់ ខាងលើមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៅវេលាម៉ោង១៤នឹង២៥នាទីថ្ងៃខែឆ្នាំដដែល ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៥ នាក់ ខាងលើបានសារភាពថា ខ្លួនពិតជាបាននាំគ្នាយក អំបែងពាង យកទៅគប់លើរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន ។ ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ