ខ្លាំងណាស់!! ដើរចូលលួចម៉ូតូគេដល់មុខផ្ទះតែម្តងនេះ

0

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង២០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួច (លួចម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៥៧ ផ្លូវលេខ២៣៤ ក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសលួច នៅចំណុចមុខផ្ទះលេខ៥៧ ផ្លូវលេខ២៣៤ ក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩ និង៣០នាទី ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ប៊ុន អ៊ុយ ហៅ អ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ គឹម ហុំ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ០១ ផ្លូវលេខ២៣១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់ម៉ូតូ ០១គ្រឿងម៉ាក Honda c125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-5319 ដែលមានលេខតួនិងម៉ាស៊ីន 9581141 ។    

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖​​ អគ្គស្នងការដ្ឋាននគរបាលជាតិ