ចាប់បានសិស្សសាលា ៤នាក់ នាំគ្នាជិះម៉ូតូចូលលួចសាំងចំនួន ៣ដប

0

ពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ បានចេញប្រតិបត្តិការបង្ក្រាបក្មេងទំនើង០៤នាក់ ធ្វើសកម្មភាពលួចសាំងរបស់អាជីវកម្មលក់ដូរ  ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចវត្តតាសាស់ ស្ថិតនៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានប្រាប់ ឲ្យដឹងថា ៖ ដោយទទួលបានព័ត៌មាន តាមរយៈទូរសព្ទពី លោក ប្រាក់ ជុំមន្នី សមាជិកភូមិកោះស្វាយ អំពីក្រុមក្មេងចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង បាននាំគ្នាចូលលួចដបសាំង អស់ចំនួន០៣ដប ស្មើសាំង ០៥ លីត្រ នៅចំណុច តូបរបស់ម្ចាស់ឈ្មោះ ថន ថេន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន ០៤នាក់ សហការជាមួយ សមាជិកភូមិកោះស្វាយ និង ប្រជាការពារភូមិតាសាស់ ចំនួន០៦នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សំ       គ្រៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង  បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៤នាក់ និង ម៉ូតូ០២គ្រឿង  នៅចំណុចវត្តតាសាស់ ស្ថិតនៅក្នុង ភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ៖ ទី១ឈ្មោះ ហ៊ីវ រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទី២ឈ្មោះ ដួង ភត្រា  ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទី៣ឈ្មោះ លី គឹមហេង ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទី៤ឈ្មោះ រ៉ាន់ បូរ៉ាវាសនា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅ ភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ចំណែកឯវត្ថុតាងរួមមាន ៖ ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ ២០១០ចំនួន០១គ្រឿង ម៉ូតូម៉ាក់ វ៉េវអាល់ហ្វា ស៊េរីឆ្នាំ ២០២០ ចំនួន០១គ្រឿង ដបសាំងចំនួន០២ដប កាបូបស្ពាយពីក្រោយចំនួន០៣ សៀវភៅសរសេរចំនួន ២៦ក្បាល ទូរសព្ទដៃចំនួន០២គ្រឿង ដុំថ្មចំនួន០៤ដុំតូច ដាក់ក្នុងកាបូបស្ពាយ ខោអាវចំនួន ០២កំប្លេរ ស្បែកជើង០១គូ ចំពោះជនសង្ស័យ និង វត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការនគបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំបន្ត ជនសង្ស័យទាំង ០៤នាក់ បានសារភាពថាខ្លួនពិតជាបាន ប្រព្រឹត្តបទល្មើសលួច សាំង ចំនួន ០៣ដប ស្មើនិង សាំង០៥លីត្រ ពីតូបរបស់ប្រជាពលរដ្ឋខាងលើពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចយើង បានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកនោម លទ្ធផល អវិជ្ជមាន ទាំង០៤ នាក់ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ត្រូវបានសមត្ថកិច្ចបង្កសំណុំរឿង ចាតការតាមនីតិវិធី ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ