កាប់ប្លន់យកស្លាកលេខម៉ូតូ ទៅបាត់ដោយសុវត្ថិភាព

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០៖៤៥នាទីយប់​ ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០២៣ មានករណីកាប់ប្លន់ស្លាកលេខម៉ូតូមួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​២១៣​ កែង១៨២​ សង្កាត់​វាលវង់​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានជនសង្ស័យ​មួយក្រុមដាប់ដោយកាំបិត​ បានធ្វេីសកម្មភាពកាប់យកស្លាកលេខម៉ូតូ​ Dream មួយគ្រឿងទៅបាត់ស្រមោល​។ ហើយក្នុងហេតុការនេះ មានជនរងគ្រោះម្នាក់ បានរងរបួសបែកក្បាល។​ ក្រោយកេីតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលរដ្ឋវាលវង់ដេីម្បីធ្វេីការស្រាវជ្រាវចាប់ជនសង្ស័យ​៕