កោះកុង ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ស្ថិតនៅចំណុចខាងជើងវិហារអ៊ីស្លាមក្នុងភូមិ ០៤ សង្កាត់ដងទង់ មានករណីឃាតកម្មបង្ករដោយជនសង្ស័យឈ្មោះ ដី ឡើនី ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិ ខ្មែរអ៊ីស្លាមមុខរបរលក់ដូរ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ បានយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះម៉ើត សើយូទី ភេទប្រុស អាយុ២៧ឆ្នាំសញ្ជាតិខ្មែរឥស្លាម មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិឃុំជាមួយជនសង្ស័យបណ្ដាលឱ្យស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។
រហូតដល់ម៉ោង១៧និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅនឹងផ្ទះ និងដកហូតវត្ថុតាងកាំបិតចុងស្រួច ០១ដើម។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត។
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ