ប្រើប្រាស់គ្រឿងញៀនលើសកម្រិត!!​ ហ៊ានយកកំបិតអារ.កខ្លួនឯង

0

បាត់ដំបង៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥និង១៦នាទី នៅចំណុចចំការដំឡូង ស្ថិតក្នុងក្រុមទី០៥  ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្ត បាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត​(អាកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក​ សាកសពជនរងគ្រោះឈ្មោះ​ រួត ចិន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្រុម ទី៥ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ជនរងគ្រោះបានអាកខ្លួនឯង នឹងកាំបិតកាប់ ដំទ្បូងបណ្តាលអោយដាច់បំពង់កស្លាប់។ តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថា ជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាយូរមកហេីយ​ ​(បែកថ្នាំ) ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុករុក្ខគិរី សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ រួត ចិន ពិតជាអាកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ