សមត្ថកិច្ចចុះល្បាត ក៏ប្រទះឃើញជនសង្ស័យ ២នាក់! ក្រោយឆែកឆេរ ក៏បានរកឃើញ

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ច័ន្ទ ១១​កើត ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក​ព​.​ស​២៥៦៦​ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦​និង​៣០​នាទី កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​បាន​ល្បាត​នៅ​ចំនុច​ដី​ពុះ​ឡូត៍​ខាងលិច​វត្ត​ទំពូង​ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ បានឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់៖

១.​ឈ្មោះ ថា វ៉ី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ត្រ​ពាំ​អំពិល ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ
២.​ឈ្មោះ ទ្រី ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជង្រុក ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ

ក្នុងនោះដែរ បាន​ឆែកឆេរ​រក​ឃើញ ម្សៅ​ក្រាម​ព​ណ៍​ស​សង្ស័យ​ថា​ជា​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​មធ្យម ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​(​ចុច​ពិល​) និង​ម៉ូតូ​១​គ្រឿង​ម៉ាក​C125​ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CP-៦៩៣៦​។ ករណី​ខាងលើ​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕

ប្រភព៖ អធិការរដ្ឋាននគរបាលស្រុកឧដុង្គ