បើកឆាកឆ្នាំ២០២៣!! ឆេះផ្ទះទាំងព្រឹក នៅខាងបឹងសាឡាង

0

ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ មួយ​កន្លែង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​៤០​នាទី​ព្រឹក ថ្ងៃអាទិត្យ ១០​កេ​ី​ត ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣ ដែល​សិ្ថ​ត​នៅ​ផ្លូវ​៣៨៥ ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ខាង​លេ​ី​នេះ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គី​ស​នី នឹង​ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​បន្តិចបន្តួច និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡេ​ី​យ​។ នៅ​វេលា​ម៉ោង ១១​និង​០០​នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន ៥​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ២​ឡាន ស្មើរ​នឹង ៨​ម៉ែត្រគូប​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ