ពោធិ៍សាត់៖ នៅថ្ងៃពុធទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តគៀម៉ូតូ បណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់មនុស្ស០១នាក់ និង០២នាក់ទៀតរងរបួស ក្នុងដំណើរស្របទិសគ្នា ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ១៩០-១៩១ ស្ថិតនៅភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរនៅក្នុងមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត០១គ្រឿងម៉ាកហុីយុិនដាយ ក្បាលពណ៌ខៀវលាយពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0908 សន្តោងរម៉ក់ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 4A-0050 បើកបរដោយឈ្មោះ វិត ដាវីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ អូគ្រៀត ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាង លើបានគៀម៉ូតូ០១គ្រឿងបណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K-6947 បើកបរដោយ ឈ្មោះ ជៀប សោភ័ណ្ឌ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន (ស្លាប់)និងអ្នករួមដំណើរ០២នាក់ទៀត-ទី១ឈ្មោះ សុខ សូរិយា ភេទស្រី អាយុ៣៣ឆ្នាំ រស់ភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ត្រូវជាប្រពន្ធនៃសព (រងរបួសបាក់កជើងខាងស្តាំ)និងទី២ឈ្មោះ ភ័ណ្ឌ សុផាណិត ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិ អណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន (ត្រូវជាកូន) (រងរបួសស្រាល)ចំពោះអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿននិងខ្វះការប្រុងប្រយត្ន័។
ចំពោះរថយន្តនិងម៉ូតូសមត្ថកិច្ចប្រគល់ជូន ជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាន៍នគរបាលស្រុកបាកាន ដើម្បីដោះស្រាយតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ