បាត់ដំបង៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩និង៤០នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រតិបត្តិការខាងលើនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធឿន ច្រិប ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជាលទ្ធផលវត្ថុតាងចាប់ យកបានមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់។
បច្ចុប្បន្ន ជនសង័្សយរួម និងវត្ថុតាងកម្លាំងនគរបាលស្រុកភ្នំព្រឹក កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ