ព្រះសីហនុ៖ គ្រួសារលំបាកក្នុងជីវភាព ប៉ុន្តែក្មួយស្រី ភាព ស្រីណាត់ រៀននៅវិទ្យាលយ័ហ៊ុន សែន វាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុប្រឡងបាក់ឌុបជាប់បាននិទ្ទេស A ។ នាយកវិទ្យាលយ័ហ៊ុន សែន វាលរេញស្រុកព្រៃនប់ឲ្យដឹងថា ក្មួយស្រីម្នាក់នេះជាសិស្សក្រីក្រ កន្លងមកធ្លាប់បាន លោកស្រីប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរនិងសប្បុរសជនមួយចំនួន បានផ្តល់ជំនួយ គាំទ្រ លើកទឹកចិត្តមិនឲ្យបោះបង់ចោលការសិក្សា រហូតទទួលបាលលទ្ធផលបែបនេះ។
សុំបញ្ជាក់ថា វិទ្យាលយ័ហ៊ុន សែន វាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ ឆ្នាំសិក្សា២០២១-២០២២នេះ សិស្សប្រឡងបាក់ជាប់ឌុបបាននិទ្ទេសA មានចំនួន៤នាក់៕

ប្រភព៖ Huy Bunleng