ព្រោះតែបញ្ហាទាំងនេះ ធ្វើអោយស្ត្រីម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយការចង់.ក

0

បាត់ដំបង៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២និង៣០នាទី ត្រង់ចំនុចក្រុមទី១ ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីអុំស្រីម្នាក់ធ្វើអត្តឃាតចងករសម្លាប់ខ្លួនដោយចងកនឹងដើមឈើនៅក្រោយផ្ទះបញ្ចប់ជីវិតខ្លួន។ ជនរងគ្រោះឈ្មោះ ហាយ ម៉ៅ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត និងមានជម្ងឺប្រចាំកាយទើបគិតខ្លីទៅចងកសម្លាប់ខ្លួន។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសំឡូត សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើ ជនរងគ្រោះឈ្មោះ ហាយ ម៉ៅ ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ