តាកែវ៖ ដោយបានការអនុញ្ញាតិនិងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆែងហួត ព្រៈរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តតាកែវ នៅព្រឹក,ថ្ងៃចន្ទ ៤រោច ខែ មិគសិរ ឆ្នាំ ខាល ចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០៨និង០៥នាទី ក្រោយពីបានទទួលព័ត៌មានថាមានករណីហឹង្សាចេតនា លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនស្ស័យម្នាក់ ឈ្មោះ កែម ចន ភេទប្រុស អាយុ៤៥ ឆ្នាំ 《 មុខរបរជា អ្នកសារព័ត៌មាន ចនធីវីអនឡាញ 》បានប្រើហឹង្សាលើកស្រីកំណាន់របស់ខ្លួននៅចំណុចកែងជុំមិត្ត ស្ថិតនៅភូមិ ពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលស្រីកំណាន់ចិត្តមានឈ្មោះ សុខ ចន្ថា ភេទស្រី អាយុ ៣៨ ឆ្នាំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវបានជនសង្ស័យខាងលើប្រើហឹង្សាបណ្តាលអោយមានរងរបួសមានដូចខាងក្រោម ÷
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់