ចាប់បានក្មេងទំនើង ២នាក់ ក្រោយធ្វើសកម្មភាពកាប់គ្នាតាមផ្លូវ

0

ពោធិ៍សាត់៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង០៥នាទីយប់ មានករណីក្មេងទំនេីងដេញកាប់គ្នា នៅលេីផ្លូវជាតិលេខ០៥ ត្រង់ចំណុចមុខតូបលក់ចាប់ហួយ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលលក់ចាប់ហួយទល់ភ្លឺ ថាមានក្មេងទំនេីងចំនួន០៦នាក់ មានកាន់កាំបិតផ្គាក់ចំនួន០១ដើម ជិះម៉ូតូ០៣គ្រឿងអត់ស្លាកលេខ បានធ្វើសកម្មភាពដេញកាប់គ្នាតាមពីក្រោយទៅលើម៉ូតូចំនួន០១គ្រឿងទៀត មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតទៅលិចក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ស្នាមព្រះ សហការជាមួយកម្លាំងប្រជាការពារចំនួន០២នាក់ បានចុះបង្ក្រាបនិងធ្វើការដេញតាមពីក្រោយស្ទាក់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖ ទី១-ឈ្មោះ កុយ វី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។ ២-ឈ្មោះ ម៉ាត់ គារីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងវត្ថុតាង៖ -ម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៣ ឡើងសេរីឆ្នាំ២០២២ ពណ៌ក្រហម គ្មានស្លាកលេខ ចំណែកបក្សពួកផ្សេងទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីដោះស្រាយតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ