កណ្ដាល៖ ថ្ងៃទីមិនចាំ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ង៉ិក ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរតំណាងអោយក្រុមហ៊ុនទឹកកកeva ។
ជនសង្ស័យឈ្មោះ មាស ចំរើនភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរតៃកុងឡានរងចក្រeva។ សម្ភារបាត់បង់ប្រាក់ដុល្លាចំនួន៥៣៣៥ដុល្លាអាមេរិច។ វត្ថុតាងចាប់យក៖ គ្មាន ។
សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុខាងលើ ជនសង្ស័យចូលបំរើកាងារក្រុមហ៊ុនevaអស់ចំនួន៤ឆ្មាំមកហើយមានមុខងារជាតៃកុងឡានក្រុមហ៊ុនទឹកកកeva ដោយទទួលបានប្រាក់ខែក្នុងមួយខែ ២៧៧ដុល្លាអាមេរិច។ លុះដល់ថ្ងៃទីមិនចាំខែមិថុនាឆ្នាំ២០២២ ជនសង្ស័យបានបើកឡានដឹកទឹកកកចេញពីក្រុមហ៊ុនទឹកកកevaយកទៅដាក់អោយម៉ូយដូចសព្វដង តែពេលត្រឡប់មកវិញមិនឃើញយកប្រាក់មកទូរទាត់អោយក្រុមហ៊ុនទេសរុបទឹកប្រាក់ចំនួន ៥៣៣៥ដុល្លាអាមេរិច ហើយសន្យាថាថ្ងៃនេះថ្ងៃនោះ និងយកមកអោយក្រុមហ៊ុនហើយរហូតមកដល់ ថ្ងៃទី០១ ខែ១២ ឆ្នាំ២០២២ ដោយជនសង្ស័យមិនឃើញយកប្រាក់មកអោយក្រុមហ៊ុន ទើបក្រុមហ៊ុនប្រាប់អោយតំណាងក្រុមហ៊ុនឈ្មោះ ង៉ិន ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ បានឃាត់ជនសង្ស័យមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍សិត្បូ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សិត្បូ អោយជួយឃាត់ខ្លួនជនសង្ស័យកមកសួរនាំនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានយកទឹកកកទាំងនោះទៅដាក់អោយម៉ូយនៅតាមផ្លូវហើយគេជំពាក់មិនទាន់អោយលុយ រួចពួកគេនាំគ្នារត់ចោលកន្លែងលក់អស់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ