ឃាត់ក្មេងទំនើងបាន ២នាក់ ក្រោយធ្វើសកម្មភាពជិះដេញវាយគ្នាតាមផ្លូវទីសាធារណៈ

0

ពោធិ៍សាត់៖កាលពីថ្ងៃព្រហស្បតិ៍៨កើតខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី មានករណីក្មេងទំនើងដេញវាយគ្នាតាមផ្លូវទីសាធារណៈ នៅលើផ្លូវលេខ១០១ ចំណុចមុខសាលាមតេយ្យខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងដេញវាយគ្នានៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ នឹងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់  ទី១-ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកបើកម៉ូតូ) ទី២-ឈ្មោះ ស៊ីម គុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកកាន់បំពង់ទីប) នឹងដកហូតវត្ថុតាងរួមមាន៖ -ដែកទីបចំនួន០១ដើម

-ម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រង់ចាំការដោះស្រាយតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ