ហ្វត​រ៉េបទ័រ បុកម៉ូតូ បណ្តាលអោយមនុស្សម្នាក់បានស្លាប់

0

កោះកុង​៖​ ថ្ងៃពុធ ១ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២​ នាវេលាម៉ោង​ ១១:២០​ នាទី​ថ្ងៃ​ត្រង់​ នៅចំនុចផ្លូវប្រសព្វជា៤ ស្ថិតនៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង ។

ជនរងគ្រោះមាន​ឈ្មោះ អ៊ុឹប តង់ ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ-សង្កាត់​កេីត​ហេតុ​ បើកបរម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង1C-1962 បើកបរពីលិចទៅកើត ស្លាប់ពេលដែលបញ្ចូនទៅដល់មន្ទីពេទ្យ​ រីឯ​អ្នក​បេីក​បរ​រថយន្ត​មាន​ឈ្មោះ​ ជា ភេទប្រុស អាយុ៣៨ឆ្នាំ បើកបររថយន្តម៉ាក ហ្វត​រ៉េបទ័រពណ៍ស ពាក់ស្លាកលេខកម្ពុជា PSMN1232​ រត់គេចខ្លួន​ ។

បច្ចុប្បន្ន​វត្ថុ​តាង​កម្លាំងជំនាញ​យើង​ បានធ្វើកំណត់ហេតុដកហូតយកមករក្សាទុកនៅអធិការរដ្ឋាន​ រី​ឯ​សពជនរងគ្រោះ​ ​សមត្ថកិច្ចយើងបានប្រគល់​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ