បញ្ជូននារីម្នាក់ទៅពន្ធនាគារ ពាក់ព័ន្ធករណីជួញដូរផ្លូវភេទ

0

ប៉ៃលិន៖ ថ្ងៃពុធ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបញ្ជូនជនសង្ស័យចំនួន០១នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៥៩៥​ របស់លោក​ តាន់ គឹមហៀង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិនពីបទសញ្ចរកម្ម(អាជីវកម្មផ្លូវភេទ)​​ ជនសង្ស័យខាងលេីមានឈ្មោះ​ មាន ស្រីលីវ ភេទ ស្រី អាយុ ១៨ឆ្នាំ ត្រូវបានធ្វើការឃុំខ្លួន ពីបទសញ្ចរកម្មទាក់ទងនឹងពេស្យាចារកុមារ ​ប្រព្រឹត្តក្នុងអំឡុងឆ្នាំ២០២២​ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០២២​​ 

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ